-
អេសាយ ៤៥:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៥ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ស៊ីរូស+ជាអ្នកដែលលោកបានរើសតាំង ហើយលោកបានកាន់ដៃស្ដាំគាត់+
ដើម្បីបង្ក្រាបប្រជាជាតិនានានៅចំពោះមុខគាត់+
ដើម្បីដកអាវុធពីបណ្ដាស្ដេច និងដើម្បីបើកទ្វារទាំងពីរនៅចំពោះមុខគាត់
យ៉ាងនេះ ខ្លោងទ្វារចូលក្រុងនឹងមិនត្រូវបិទទេ។ លោកមានប្រសាសន៍ដូចតទៅ៖
-
-
យេរេមា ៥១:២៧, ២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ «ចូរដំឡើងបង្គោលសញ្ញាមួយនៅក្នុងស្រុកនេះ។+
ចូរផ្លុំស្នែងនៅក្នុងចំណោមប្រជាជាតិនានា។
ចូរចាត់តាំងប្រជាជាតិទាំងនោះឲ្យទៅទាស់នឹងនាង។
ចូរកោះហៅរាជាណាចក្រនានាឲ្យមកច្បាំងនឹងនាង គឺរាជាណាចក្រអារ៉ារ៉ាត+មីននី និងអាសខិនណាស។+
ចូរជ្រើសរើសនាយទាហានម្នាក់ឲ្យប្រឆាំងនឹងនាង។
ចូរធ្វើឲ្យហ្វូងសេះឡើងមកដូចជាកណ្ដូបពពាក់ពពូន។
-