បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២៦:៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ ខ្ញុំ​នឹង​កម្ចាត់​កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ប្រជា​ជាតិ​នា​នា+ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​សត្រូវ​លើក​ដាវ​វាយ​ប្រហារ​មក​លើ​អ្នក​រាល់​គ្នា។+ បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​ស្រុក​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​កន្លែង​ស្ងាត់​ជ្រងំ។+

  • ការបំភ្លឺច្បាប់ ៣១:១៦, ១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​មើល! អ្នក​ហៀបនឹង​ស្លាប់​ហើយ។ ក្រោយ​មក បណ្ដា​ជន​នេះ​នឹង​ចាប់​ផ្ដើម​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់* ដោយ​គោរព​បូជា​ដល់​ព្រះ​របស់​ពួក​អ្នក​ស្រុក​ដែល​នៅ​ជុំ​វិញ​ពួក​គេ ជា​ស្រុក​ដែល​ពួក​គេ​នឹង​ចូល​ទៅ​រស់​នៅ​នោះ។+ ពួក​គេ​នឹង​បោះ​បង់​ចោល​ខ្ញុំ+ ហើយ​ថែម​ទាំង​បំពាន​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​ពួក​គេ​ទៀត​ផង។+ ១៧ នៅ​គ្រា​នោះ ខ្ញុំ​នឹង​បញ្ចេញ​កំហឹង​ទៅ​លើ​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​បោះ​បង់​ចោល​ពួក​គេ+ ព្រម​ទាំង​បែរ​មុខ​ចេញ​ពី​ពួក​គេ+ រហូត​ដល់​ពួក​គេ​ត្រូវ​បំផ្លាញ​ចោល​អស់​ទៅ។ ក្រោយ​ពី​ពួក​គេ​រង​ទុក្ខ​វេទនា​និង​មាន​សេចក្ដី​លំបាក​ជា​ច្រើន+ ពួក​គេ​នឹង​នាំ​គ្នា​និយាយ​ថា​៖ ‹យើង​មាន​សេចក្ដី​វេទនា​បែប​នេះ គឺ​ដោយ​សារ​តែ​ព្រះ​របស់​យើង​មិន​នៅ​ជា​មួយ​នឹង​យើង មែន​ទេ?›។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក