-
ការបំភ្លឺច្បាប់ ២៨:៥៣-៥៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥៣ នៅពេលនោះ អ្នករាល់គ្នានឹងបរិភោគសាច់កូនប្រុសកូនស្រីខ្លួន+ ជាកូនដែលព្រះយេហូវ៉ាបានប្រគល់ឲ្យ ព្រោះតែទុក្ខវេទនាយ៉ាងខ្លាំងដែលបណ្ដាលមកពីការធ្វើបាបនិងការឡោមព័ទ្ធពីសត្រូវ។
៥៤ «សូម្បីតែបុរសក្នុងចំណោមអ្នករាល់គ្នាដែលមានចិត្តស្លូតបូត និងមានមនោសញ្ចេតនាខ្លាំងបំផុត ក៏នឹងមិនអាណិតអាសូរចំពោះបងប្អូនខ្លួន ប្រពន្ធជាទីស្រឡាញ់ និងកូនៗដែលនៅសល់ដែរ។ ៥៥ គាត់នឹងមិនចែករំលែកសាច់កូនគាត់ឲ្យអ្នកទាំងនោះបរិភោគទេ ព្រោះគ្មានអ្វីនៅសល់ទៀត ដោយសារទុក្ខវេទនាយ៉ាងខ្លាំងដែលបណ្ដាលមកពីការធ្វើបាបនិងការឡោមព័ទ្ធពីសត្រូវ។+ ៥៦ សូម្បីតែស្ត្រីសុភាពទន់ភ្លន់+និងមានមនោសញ្ចេតនាខ្លាំងបំផុត ដែលមិនទាំងហ៊ានដាក់ជើងដល់ដីផង ក៏នឹងមិនអាណិតអាសូរប្ដីជាទីស្រឡាញ់ និងកូនប្រុសកូនស្រីខ្លួនដែរ។ ៥៧ នាងថែមទាំងលាក់ទុកកូនដែលនាងទើបតែសម្រាលនិងសុកកូននោះ សម្រាប់បរិភោគតែម្នាក់ឯង ដោយសារទុក្ខវេទនាយ៉ាងខ្លាំងដែលបណ្ដាលមកពីការធ្វើបាបនិងការឡោមព័ទ្ធពីសត្រូវ។
-
-
បណ្ដាស្ដេចទី២ ២៥:៣-៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ នៅថ្ងៃទី៩ ក្នុងខែទី៤ នៅក្រុងយេរូសាឡិមមានការអត់ឃ្លានជាខ្លាំង+ ព្រោះគ្មានអាហារសម្រាប់បណ្ដាជនបរិភោគឡើយ។+ ៤ នៅថ្ងៃនោះ ទ័ពខាល់ដេបានទម្លាយកំពែងក្រុង។+ កាលដែលទ័ពខាល់ដេកំពុងឡោមព័ទ្ធក្រុង ស្ដេចយូដានិងទ័ពយូដាទាំងអស់បានរត់ចេញទាំងយប់ តាមខ្លោងទ្វារដែលមានកំពែងពីរជាន់ ជិតសួនច្បារស្ដេច ទៅតាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។+ ៥ ប៉ុន្តែ ទ័ពខាល់ដេបានដេញតាមស្ដេចយូដាទាន់នៅត្រង់វាលក្រុងយេរីខូ រួចកងទ័ពរបស់គាត់ក៏រត់ខ្ចាត់ខ្ចាយអស់ទៅ។ ៦ បន្ទាប់មក ពួកគេបានចាប់ស្ដេចយូដា+ ហើយនាំគាត់ទៅជួបស្ដេចស្រុកបាប៊ីឡូននៅក្រុងរីបឡា រួចបានកាត់ទោសគាត់នៅទីនោះ។ ៧ ពួកគេបានសម្លាប់កូនៗរបស់គាត់នៅចំពោះមុខគាត់។ បន្ទាប់មក ស្ដេចនេប៊ូក្នេសាបានចាក់ភ្នែកគាត់ឲ្យខ្វាក់ រួចដាក់ខ្នោះស្ពាន់ ហើយក៏នាំគាត់ទៅស្រុកបាប៊ីឡូន។+
-
-
អេសាយ ៣:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ព្រោះមើល! ព្រះយេហូវ៉ាជាម្ចាស់ដ៏ពិត និងជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌
លោកនឹងដកទីបង្អែកទាំងអស់ចេញពីក្រុងយេរូសាឡិមនិងស្រុកយូដា
ពោលគឺស្បៀងអាហារនិងទឹក+
-