បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ៧:១៥-២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ហ៊ីរ៉ាម​បាន​ធ្វើ​សសរ​ស្ពាន់​ពីរ+ សសរ​នីមួយ​ៗ​មាន​កម្ពស់​១៨​ហត្ថ ហើយ​បើ​យក​ខ្សែ​មក​វាស់​ជុំវិញ​សសរ​នីមួយ​ៗ ឃើញ​មាន​ប្រវែង​១២​ហត្ថ។+ ១៦ គាត់​ក៏​ធ្វើ​ក្បាល​សសរ​ពីរ ពី​ស្ពាន់​ដើម្បី​ដាក់​លើ​សសរ។ ក្បាល​សសរ​មួយ​មាន​កម្ពស់​ប្រាំ​ហត្ថ ក្បាល​សសរ​មួយ​ទៀត​ក៏​មាន​កម្ពស់​ប្រាំ​ហត្ថ​ដែរ។ ១៧ ក្បាល​សសរ​នីមួយ​ៗ មាន​កម្រង​ច្រវាក់​ប្រទាក់​គ្នា​ជា​ក្បាច់​ក្រឡា​អួន+ ៧​ជួរ​លើ​ក្បាល​សសរ​មួយ ៧​ជួរ​លើ​ក្បាល​សសរ​មួយ​ទៀត។ ១៨ គាត់​ធ្វើ​ផ្លែ​ទទឹម​ជា​ពីរ​ជួរ​ដាក់​លើ​ក្បាច់​ក្រឡា​អួន ដើម្បី​លម្អ​ក្បាល​សសរ​នោះ ហើយ​គាត់​ធ្វើ​ដូច​គ្នា​សម្រាប់​ក្បាល​សសរ​ទាំង​ពីរ។ ១៩ ក្បាល​សសរ​ដែល​នៅ​ខាង​មុខ​សាល មាន​ក្បាច់​ជា​ផ្កា​លីលី​ដែល​មាន​កម្ពស់​បួន​ហត្ថ។ ២០ ត្រង់​ផ្នែក​រីក​ធំ​នៃ​ក្បាល​សសរ​ទាំង​ពីរ​មាន​ក្បាច់​ក្រឡា​អួន និង​ផ្លែ​ទទឹម​ចំនួន​២០០ ដាក់​ជា​ជួរ​ជុំវិញ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក