-
យ៉ូស្វេ ២៣:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ «ឥឡូវ ចូរមានចិត្តក្លាហាន ហើយប្ដេជ្ញាចិត្តធ្វើតាមអ្វីទាំងអស់ដែលបានកត់ទុកក្នុងសៀវភៅច្បាប់+ម៉ូសេ។ កុំបំពានលើច្បាប់នោះឲ្យសោះ+ ៧ និងកុំសេពគប់ប្រជាជាតិនានា+ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា។ កុំបម្រើឬលំឱនកាយគោរពព្រះរបស់ពួកគេឡើយ+ សូម្បីតែឈ្មោះរបស់ព្រះទាំងនោះ ក៏អ្នករាល់គ្នាមិនត្រូវនិយាយ+ ឬស្បថដោយនូវឈ្មោះរបស់ព្រះទាំងនោះដែរ។
-
-
យេរេមា ១២:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ «បើពួកគេខិតខំរៀនដើរតាមផ្លូវរបស់រាស្ត្រខ្ញុំ ហើយស្បថដោយនូវនាមខ្ញុំ គឺដោយនូវនាមព្រះយេហូវ៉ាដែលមានជីវិតរស់នៅ ដូចពួកគេធ្លាប់បង្រៀនរាស្ត្រខ្ញុំឲ្យស្បថដោយនូវនាមព្រះបាល នោះពួកគេនឹងបានចម្រុងចម្រើនក្នុងចំណោមរាស្ត្រខ្ញុំ។
-