-
បណ្ដាស្ដេចទី២ ២៥:២៧-៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ នៅឆ្នាំទី៣៧នៃគ្រាដែលយេហូយ៉ាគីន+ជាស្ដេចស្រុកយូដាបានជាប់ជាឈ្លើយ អេវីលមេរ៉ូដាកបានគ្រប់គ្រងជាស្ដេចស្រុកបាប៊ីឡូន។ នៅថ្ងៃទី២៧ ខែទី១២ ក្នុងឆ្នាំដដែលនោះ គាត់បានដោះលែងយេហូយ៉ាគីនជាស្ដេចស្រុកយូដាចេញពីគុក។+ ២៨ ស្ដេចអេវីលមេរ៉ូដាកនិយាយដោយសប្បុរសទៅកាន់យេហូយ៉ាគីន ហើយលើកកិត្តិយសគាត់ជាងស្ដេចឯទៀត*ដែលនៅជាមួយគាត់ក្នុងស្រុកបាប៊ីឡូន។ ២៩ ដូច្នេះ យេហូយ៉ាគីនក៏ផ្លាស់សម្លៀកបំពាក់អ្នកទោសចេញ ហើយគាត់បរិភោគអាហារជាមួយស្ដេចស្រុកបាប៊ីឡូនអស់មួយជីវិត។ ៣០ ស្ដេចបានផ្គត់ផ្គង់អាហារដល់គាត់ជារៀងរាល់ថ្ងៃ ដរាបដល់គាត់ស្លាប់។
-