-
យេរេមា ១៤:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ រួចមកព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «ពួកអ្នកប្រកាសទំនាយទាំងនោះកំពុងប្រកាសពាក្យភូតភរក្នុងនាមខ្ញុំ+ ព្រោះខ្ញុំមិនបាននិយាយទៅកាន់ពួកគេ ឬបង្គាប់ពួកគេទេ ហើយខ្ញុំក៏មិនបានចាត់ពួកគេដែរ។+ ពួកគេកំពុងប្រកាសអំពីអ្វីមិនពិតដែលពួកគេឃើញក្នុងគំនិត និងអំពីទំនាយដែលឥតប្រយោជន៍ គឺជាការបោកប្រាស់ដែលផុសចេញពីចិត្តរបស់ពួកគេប៉ុណ្ណោះ។+
-
-
អេសេគាល ១៣:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ «ពួកគេបានប្រកាសទំនាយមិនពិត ហើយក៏មិនបានទទួលការបើកបង្ហាញពីព្រះដែរ។ ពួកគេចេះតែថា៖ ‹នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា› តែតាមការពិតព្រះយេហូវ៉ាមិនបានចាត់ពួកគេទេ។ ទោះជាយ៉ាងនេះក្ដី ពួកគេនៅតែគិតថាព្រះនឹងធ្វើឲ្យពាក្យរបស់ពួកគេក្លាយជាការពិត។+
-