-
ប្រវត្តិហេតុទី២ ៣៦:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់ពួកគេ តែងតែព្រមានពួកគេម្ដងហើយម្ដងទៀត តាមរយៈពួកអ្នកនាំសាររបស់លោក ពីព្រោះលោកអាណិតមេត្តាដល់រាស្ត្រលោក ហើយគិតដល់វិហាររបស់លោក។* ១៦ ក៏ប៉ុន្តែ ពួកគេតែងតែសើចចំអកឲ្យពួកអ្នកនាំសាររបស់ព្រះពិត+ ហើយមិនព្រមស្ដាប់ប្រសាសន៍របស់លោកទេ។+ ពួកគេថែមទាំងប្រមាថមើលងាយពួកអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា+ជាច្រើនលើកច្រើនសា រហូតដល់លោកខឹងនឹងពួកគេជាខ្លាំង។+ លោកកែតម្រង់ពួកគេលែងបានហើយ។
-
-
យេរេមា ២០:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ព្រោះវេលាណាដែលខ្ញុំនិយាយ ខ្ញុំត្រូវស្រែកប្រកាសថា
«អំពើឃោរឃៅនិងការបំផ្លាញ!»។
ដោយសារខ្ញុំប្រកាសអំពីពាក្យរបស់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ ខ្ញុំរងការប្រមាថមើលងាយនិងការពេបជ្រាយជានិច្ច។+
-