បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២៨:៣០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ ពេល​អ្នក​រាល់​គ្នា​មាន​គូ​ដណ្ដឹង បុរស​ឯ​ទៀត​នឹង​រំលោភ​គូ​ដណ្ដឹង​របស់​អ្នក​រាល់​គ្នា។ ពេល​អ្នក​រាល់​គ្នា​សង់​ផ្ទះ​រួច​រាល់ អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចូល​ទៅ​រស់​នៅ​ទេ។+ អ្នក​រាល់​គ្នា​នឹង​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ តែ​នឹង​មិន​បាន​បរិភោគ​ផល​ឡើយ។+

  • យេរេមា ៨:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ហេតុ​នេះ ខ្ញុំ​នឹង​ប្រគល់​ប្រពន្ធ​របស់​ពួក​គេ​ឲ្យ​បុរស​ឯ​ទៀត

      ហើយ​ប្រគល់​ស្រែ​ចម្ការ​របស់​ពួក​គេ​ឲ្យ​អ្នក​ឯ​ទៀត។+

      ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​រក​ស៊ី​មិន​ទៀង​ត្រង់+

      ហើយ​ចាប់​ពី​ពួក​អ្នក​ប្រកាស​ទំនាយ​រហូត​ដល់​ពួក​សង្ឃ​ពួក​គេ​សុទ្ធ​តែ​ជា​ជន​បោក​ប្រាស់។+

  • បទទំនួញ ៥:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ នៅ​ស៊ីយ៉ូន ពួក​គេ​បាន​រំលោភ*ពួក​ស្ត្រី​ដែល​មាន​ប្ដី និង​រំលោភ​ពួក​ស្រី​ក្រមុំ​បរិសុទ្ធ​នៅ​ក្នុង​ក្រុង​នា​នា​របស់​យូដា។+

  • សេផានា ១:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​នឹង​ត្រូវ​រឹប​អូស​យក ហើយ​ផ្ទះ​សម្បែង​របស់​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ។+

      ពួក​គេ​នឹង​សង់​ផ្ទះ តែ​នឹង​មិន​បាន​រស់​នៅ​ក្នុង​នោះ​ទេ

      ពួក​គេ​នឹង​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ តែ​មិន​បាន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ឡើយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក