បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ២:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ ឯ​ពួក​សង្ឃ​វិញ ពួក​គេ​មិន​បាន​សួរ​ទេ​ថា​៖ ‹តើ​ព្រះ​យេហូវ៉ា​នៅ​ឯ​ណា?›។+

      ចំណែក​ពួក​អ្នក​បង្រៀន​ច្បាប់ ពួក​គេ​មិន​ស្គាល់​ខ្ញុំ​សោះ

      ហើយ​ពួក​គង្វាល​បាន​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ។+

      ឯ​ពួក​អ្នក​ប្រកាស​ទំនាយ ពួក​គេ​បាន​ប្រកាស​ទំនាយ​ដោយ​នូវ​នាម​ព្រះ​បាល+

      ហើយ​កាន់​តាម​ព្រះ​ដែល​មិន​អាច​ផ្ដល់​ប្រយោជន៍​ដល់​ពួក​គេ​ឡើយ។

  • យេរេមា ៨:១០-១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ហេតុ​នេះ ខ្ញុំ​នឹង​ប្រគល់​ប្រពន្ធ​របស់​ពួក​គេ​ឲ្យ​បុរស​ឯ​ទៀត

      ហើយ​ប្រគល់​ស្រែ​ចម្ការ​របស់​ពួក​គេ​ឲ្យ​អ្នក​ឯ​ទៀត។+

      ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​រក​ស៊ី​មិន​ទៀង​ត្រង់+

      ហើយ​ចាប់​ពី​ពួក​អ្នក​ប្រកាស​ទំនាយ​រហូត​ដល់​ពួក​សង្ឃ​ពួក​គេ​សុទ្ធ​តែ​ជា​ជន​បោក​ប្រាស់។+

      ១១ ពួក​គេ​ធ្វើ​ឲ្យ​របួស​របស់​រាស្ត្រ​ខ្ញុំ​ជា​សះ​តែ​បន្តិច​បន្តួច​ទេ ដោយ​និយាយ​ថា​៖

      ​«​មាន​សន្តិភាព​ហើយ! មាន​សន្តិភាព​ហើយ!​»​ តែ​តាម​ពិត​គ្មាន​ទាល់​តែ​សោះ។+

      ១២ តើ​ពួក​គេ​អៀន​ខ្មាស​ចំពោះ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ឬ​ទេ?

      ពួក​គេ​គ្មាន​ការ​អៀន​ខ្មាស​ទាល់​តែ​សោះ!

      គឺ​ពួក​គេ​មិន​ទាំង​ដឹង​ថា​ការ​អៀន​ខ្មាស​ជា​អ្វី​ផង។+

      ហេតុ​នេះ ពួក​គេ​នឹង​ដួល​លើ​ពួក​អ្នក​ដែល​បាន​ដួល​រួច​ហើយ។

      ពេល​ខ្ញុំ​ដាក់​ទោស​ពួក​គេ ពួក​គេ​នឹង​ជំពប់​ដួល​ជា​មិន​ខាន›។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

  • យេរេមា ២៣:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ទាំង​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​ពួក​សង្ឃ​ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​ក្បត់​ជំនឿ។+

      ខ្ញុំ​ក៏​ឃើញ​អំពើ​ទុច្ចរិត​របស់​ពួក​គេ​នៅ​ក្នុង​វិហារ​ខ្ញុំ​ដែរ​»។+

  • មីកា ៣:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៥ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទាស់​នឹង​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​នាំ​បណ្ដា​ជន​ឲ្យ​វង្វេង+

      ជា​ពួក​អ្នក​ដែល​ប្រកាស​ថា​៖ ‹មាន​សន្តិភាព​ហើយ!›+ ពេល​ដែល​ពួក​គេ​មាន​អ្វី​ទំពា*+

      តែ​បែរ​ជា​ប្រកាស​ធ្វើ​សង្គ្រាម​នឹង​អ្នក​ណា​ដែល​មិន​ដាក់​អ្វី​នៅ​ក្នុង​មាត់​ពួក​គេ​លោក​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖

  • មីកា ៣:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ពួក​ប្រមុខ​កាត់​ក្ដី​ដោយ​ស៊ី​សំណូក+

      ហើយ​ពួក​សង្ឃ​បង្រៀន​ដោយ​យក​កម្រៃ។+

      រីឯ​ពួក​អ្នក​ប្រកាស​ទំនាយ​វិញ ពួក​គេ​ទស្សន៍​ទាយ​ដើម្បី​បាន​ប្រាក់។+

      ប៉ុន្តែ ពួក​គេ​អះអាង​ថា​ខ្លួន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ដោយ​ពោល​ថា​៖

      ​«​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​យើង!+ យើង​នឹង​មិន​ជួប​សេចក្ដី​វេទនា​ឡើយ​»។+

  • សេផានា ៣:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ ពួក​អ្នក​ប្រកាស​ទំនាយ​ជា​មនុស្ស​គ្មាន​ការ​គោរព និង​មាន​ចិត្ត​ក្បត់។+

      ឯ​ពួក​សង្ឃ​របស់​នាង​វិញ ពួក​គេ​ធ្វើ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ទៅ​ជា​ស្មោក​គ្រោក+

      ហើយ​ពួក​គេ​បំពាន​ច្បាប់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក