-
យេរេមា ២០:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ប៉ុន្តែ ព្រះយេហូវ៉ាបាននៅជាមួយនឹងខ្ញុំដូចជាអ្នកចម្បាំងដ៏អង់អាច។+
ហេតុនេះហើយបានជាពួកអ្នកបៀតបៀនខ្ញុំនឹងជំពប់ដួល ហើយមិនឈ្នះខ្ញុំទេ។+
ពួកគេនឹងបាក់មុខជាខ្លាំង ព្រោះពួកគេមិនទទួលជ័យជម្នះទេ។
សេចក្ដីអាម៉ាស់របស់ពួកគេនឹងនៅជាប់ជានិច្ច គ្មាននរណាបំភ្លេចបានឡើយ។+
-
-
អេសេគាល ៣:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ មើល! ខ្ញុំបានធ្វើឲ្យមុខអ្នករឹងដូចជាមុខពួកគេ ហើយធ្វើឲ្យថ្ងាសអ្នករឹងដូចជាថ្ងាសពួកគេដែរ។+
-
-
មីកា ៣:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ចំណែកខ្ញុំវិញ ខ្ញុំពោរពេញទៅដោយកម្លាំងដែលមកពីឫទ្ធានុភាពរបស់ព្រះយេហូវ៉ា
ជាកម្លាំងដែលជួយខ្ញុំឲ្យប្រព្រឹត្តដោយយុត្តិធម៌និងចិត្តក្លាហាន
ដើម្បីប្រកាសប្រាប់ដល់យ៉ាកុបអំពីការបះបោរប្រឆាំងរបស់គាត់និងដល់អ៊ីស្រាអែលអំពីអំពើខុសឆ្គងរបស់ខ្លួន។
-