-
ប្រវត្តិហេតុទី២ ៣៦:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់ពួកគេ តែងតែព្រមានពួកគេម្ដងហើយម្ដងទៀត តាមរយៈពួកអ្នកនាំសាររបស់លោក ពីព្រោះលោកអាណិតមេត្តាដល់រាស្ត្រលោក ហើយគិតដល់វិហាររបស់លោក។* ១៦ ក៏ប៉ុន្តែ ពួកគេតែងតែសើចចំអកឲ្យពួកអ្នកនាំសាររបស់ព្រះពិត+ ហើយមិនព្រមស្ដាប់ប្រសាសន៍របស់លោកទេ។+ ពួកគេថែមទាំងប្រមាថមើលងាយពួកអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា+ជាច្រើនលើកច្រើនសា រហូតដល់លោកខឹងនឹងពួកគេជាខ្លាំង។+ លោកកែតម្រង់ពួកគេលែងបានហើយ។
-
-
យេរេមា ២៥:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ «អស់រយៈពេល២៣ឆ្នាំហើយ តាំងពីឆ្នាំទី១៣នៃរាជ្យយ៉ូសៀស+ជាកូនអេម៉ុនដែលជាស្ដេចស្រុកយូដា រហូតមកដល់សព្វថ្ងៃនេះ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំ ហើយខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាម្ដងហើយម្ដងទៀត តែអ្នករាល់គ្នាមិនព្រមស្ដាប់ទេ។+ ៤ មិនត្រឹមតែប៉ុណ្ណោះ ព្រះយេហូវ៉ាក៏បានចាត់អ្នកប្រកាសទំនាយទាំងអស់ដែលជាអ្នកបម្រើរបស់លោកឲ្យទៅឯអ្នករាល់គ្នាជាច្រើនលើកច្រើនសា តែអ្នករាល់គ្នាមិនបានស្ដាប់ទេ ហើយក៏មិនផ្ទៀងត្រចៀកដែរ។+
-