បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ១:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​តើ​គ្រឿង​បូជា​ដ៏​ច្រើន​របស់​អ្នក​រាល់​គ្នា​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ទៅ?+

      ខ្ញុំ​ធុញ​ទ្រាន់​ខ្លាំង​ណាស់​ចំពោះ​ចៀម​ឈ្មោល+ និង​ខ្លាញ់​សត្វ​ធាត់​ៗ​ដែល​អ្នក​រាល់​គ្នា​យក​មក​ដុត​ជូន​ខ្ញុំ​ជា​គ្រឿង​បូជា+

      ហើយ​ខ្ញុំ​ក៏​មិន​ពេញ​ចិត្ត​នឹង​ឈាម+គោ​ស្ទាវ+ ចៀម និង​ពពែ​ដែរ។+

  • យេរេមា ៦:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ​«​ម្សៅ​ក្រអូប​ដែល​អ្នក​យក​មក​ពី​ស្រុក​សេបា

      និង​ឈើ​ក្រអូប*ដែល​អ្នក​យក​មក​ពី​ស្រុក​ឆ្ងាយ តើ​មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ​ឬ?

      ខ្ញុំ​មិន​ព្រម​ទទួល​គ្រឿង​បូជា​ដុត​របស់​អ្នក​ឡើយ

      ហើយ​ក៏​មិន​ពេញ​ចិត្ត​នឹង​គ្រឿង​បូជា​ឯ​ទៀត​របស់​អ្នក​ដែរ​»។+

  • ហូសេ ៨:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ពួក​គេ​ជូន​អំណោយ​ផ្សេង​ៗ​ជា​គ្រឿង​បូជា​ដល់​ខ្ញុំ ហើយ​ពួក​គេ​បរិភោគ​សាច់​នៃ​គ្រឿង​បូជា

      តែ​ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​អំណោយ​ទាំង​នោះ​ទេ។+

      ឥឡូវ​លោក​នឹង​នឹក​ឃើញ​កំហុស​ឆ្គង​របស់​ពួក​គេ ហើយ​លោក​នឹង​ដាក់​ទោស​ពួក​គេ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ។+

      ពួក​គេ​បាន​បែរ​ទៅ​រក*ស្រុក​អេហ្ស៊ីប​វិញ​ហើយ។+

  • អេម៉ុស ៥:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ខ្ញុំ​ស្អប់​ខ្ពើម​ពិធី​បុណ្យ​របស់​អ្នក​រាល់​គ្នា​ណាស់+

      ហើយ​ខ្ញុំ​ក៏​មិន​ពេញ​ចិត្ត​នឹង​ក្លិន​ឈ្ងុយ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​របស់​អ្នក​រាល់​គ្នា​ដែរ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក