-
ការបំភ្លឺច្បាប់ ៨:១២-១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ពេលអ្នករាល់គ្នាសង់ផ្ទះល្អៗ ហើយចូលទៅរស់នៅ ព្រមទាំងមានអាហារបរិភោគរហូតដល់ឆ្អែតស្កប់ស្កល់+ ១៣ ថែមទាំងមានហ្វូងគោហ្វូងចៀមសន្ធឹកសន្ធាប់ ហើយមានមាសប្រាក់និងអ្វីៗគ្រប់យ៉ាងជាបរិបូរ ១៤ នោះត្រូវប្រយ័ត្នក្រែងលោចិត្តរបស់អ្នករាល់គ្នាទៅជាមានអំណួត+ ហើយភ្លេចព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ជាព្រះដែលបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបជាស្រុកដែលអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើ។+
-
-
ការបំភ្លឺច្បាប់ ៨:១៧, ១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ បើអ្នករាល់គ្នាគិតក្នុងចិត្តថា៖ ‹ទ្រព្យសម្បត្តិទាំងនេះមានដោយសារកម្លាំងញើសឈាមនិងសមត្ថភាពរបស់ខ្ញុំទេតើ›+ ១៨ នោះសូមចាំថា គឺព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាទេ ដែលឲ្យកម្លាំងដល់អ្នករាល់គ្នារកបានទ្រព្យសម្បត្តិទាំងនោះ+ ព្រោះលោកបានធ្វើតាមកិច្ចព្រមព្រៀងដែលលោកបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា ដូចដែលលោកបានធ្វើរហូតមកដល់សព្វថ្ងៃ។+
-