បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១៥:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប់រ៉ាម+ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​នេះ​ដល់​កូន​ចៅ*អ្នក+ គឺ​ចាប់​ពី​ទន្លេ​ស្រុក​អេហ្ស៊ីប រហូត​ដល់​ទន្លេ​ធំ​ដែល​ជា​ទន្លេ​អឺប្រាត។+

  • ដំណើរចាកចេញ ៣:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ខ្ញុំ​នឹង​ចុះ​ទៅ​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេហ្ស៊ីប+ ហើយ​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ទៅ​នៅ​ស្រុក​ដ៏​ល្អ​និង​ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​ហូរហៀរ។+ ស្រុក​នោះ​ជា​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។+

  • ច្បាប់លេវី ២០:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​របស់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា​ជា​មត៌ក ជា​ទឹក​ដី​ដែល​មាន​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​សម្បូរ​ហូរហៀរ។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​អ្នក​ដែល​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ប្រជា​ជាតិ​ទាំង​នោះ​»។+

  • ការបំភ្លឺច្បាប់ ៦:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ដូច្នេះ ឱ​ប្រជា​ជាតិ​អ៊ីស្រាអែល​អើយ! ចូរ​អ្នក​រាល់​គ្នា​ស្ដាប់​និង​កាន់​តាម​សេចក្ដី​ទាំង​នេះ​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ភាព​ចម្រុង​ចម្រើន​និង​មាន​គ្នា​ច្រើន​ឡើង​នៅ​ក្នុង​ស្រុក​ដែល​សម្បូរ​ដោយ​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​ហូរហៀរ ដូច​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​អ្នក​រាល់​គ្នា​បាន​សន្យា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក