-
យេរេមា ៧:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ខ្ញុំទេ ហើយក៏មិនផ្ទៀងត្រចៀកស្ដាប់ខ្ញុំដែរ។+ ពួកគេជាមនុស្សរឹងចចេស ហើយបានប្រព្រឹត្តអាក្រក់ជាងបុព្វបុរសរបស់ពួកគេទៅទៀត!
-
-
អេសេគាល ២០:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ «‹«ប៉ុន្តែ ពួកគេបានបះបោរប្រឆាំងនឹងខ្ញុំ ហើយមិនព្រមស្ដាប់ខ្ញុំទេ។ ពួកគេមិនបានបោះចោលរបស់ដែលគួរឲ្យស្អប់ខ្ពើមចេញពីមុខពួកគេឡើយ ហើយថែមទាំងមិនបោះចោលរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកអេហ្ស៊ីបទៀតផង។+ ដូច្នេះ ខ្ញុំស្បថថាខ្ញុំបញ្ចេញកំហឹងដ៏ខ្លាំងក្រៃលែងទៅលើពួកគេនៅស្រុកអេហ្ស៊ីប។
-
-
សាការី ៧:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ប៉ុន្តែ ពួកគេមិនព្រមធ្វើតាម+ ក៏មានចិត្តរឹងរូស*+ ហើយមិនយកត្រចៀកស្ដាប់លោកទាល់តែសោះ។+ ១២ ពួកគេមានចិត្តរឹងដូចពេជ្រ*+ មិនព្រមធ្វើតាមច្បាប់*និងប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ ដែលលោកបានប្រាប់ដោយឫទ្ធានុភាពរបស់លោកតាមរយៈពួកអ្នកប្រកាសទំនាយនៅជំនាន់មុនទេ។+ ហេតុនេះហើយបានជានាំឲ្យព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បញ្ចេញកំហឹងយ៉ាងខ្លាំង»។+
-