-
ការបំភ្លឺច្បាប់ ៣១:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «មើល! អ្នកហៀបនឹងស្លាប់ហើយ។ ក្រោយមក បណ្ដាជននេះនឹងចាប់ផ្ដើមប្រព្រឹត្តមិនស្មោះត្រង់* ដោយគោរពបូជាដល់ព្រះរបស់ពួកអ្នកស្រុកដែលនៅជុំវិញពួកគេ ជាស្រុកដែលពួកគេនឹងចូលទៅរស់នៅនោះ។+ ពួកគេនឹងបោះបង់ចោលខ្ញុំ+ ហើយថែមទាំងបំពានកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងពួកគេទៀតផង។+
-
-
បណ្ដាស្ដេចទី២ ១៧:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ នៅឆ្នាំទី៩ក្នុងរាជ្យហូស៊ា ស្ដេចស្រុកអាស៊ីរីដណ្ដើមយកបានក្រុងសាម៉ារី។+ បន្ទាប់មក គាត់បាននិរទេសជនជាតិអ៊ីស្រាអែល+ទៅស្រុកអាស៊ីរី ហើយបានឲ្យពួកគេរស់នៅក្នុងតំបន់ហាឡា និងតំបន់ហាបោជិតទន្លេកូសាន+ រួមទាំងក្រុងផ្សេងៗរបស់ពួកមេឌី។+
៧ រឿងនេះបានកើតឡើងដោយសារជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើខុសឆ្គងប្រឆាំងនឹងព្រះយេហូវ៉ា ជាព្រះដែលបានរំដោះពួកគេចេញពីកណ្ដាប់ដៃផារ៉ូជាស្ដេចស្រុកអេហ្ស៊ីប។+ ពួកគេបានគោរពបូជា*ដល់ព្រះឯទៀត។+
-