បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៧៩:២, ៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ២ ពួក​គេ​បាន​ឲ្យ​សាក​សព​អ្នក​បម្រើ​របស់​លោក​ដល់​សត្វ​ស្លាប​ស៊ី​ជា​ចំណី

      ហើយ​បាន​ឲ្យ​សាច់​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក​ដល់​សត្វ​ព្រៃ​ស៊ី​ជា​អាហារ។+

       ៣ ពួក​គេ​ចាក់​ឈាម​អ្នក​បម្រើ​របស់​លោក​ពេញ​ក្រុង​យេរូសាឡិម ដូច​ចាក់​ទឹក

      ហើយ​គ្មាន​នៅ​សល់​អ្នក​ណា​ម្នាក់​ដើម្បី​បញ្ចុះ​សព​អ្នក​បម្រើ​របស់​លោក​ឡើយ។+

  • អេសាយ ៥:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ខឹង​ជា​ខ្លាំង​ទាស់​នឹង​រាស្ត្រ​របស់​លោក

      លោក​នឹង​លើក​ដៃ​ប្រឆាំង​នឹង​ពួក​គេ ហើយ​វាយ​ប្រហារ​ពួក​គេ។+

      បណ្ដា​ភ្នំ​នឹង​រញ្ជួយ​ញាប់​ញ័រ

      សាក​សព​របស់​ពួក​គេ​នឹង​ដូច​ជា​សំរាម​នៅ​តាម​ផ្លូវ។+

      ម្ល៉ោះ​ហើយ កំហឹង​របស់​លោក​មិន​ទាន់​ស្ងប់​ទេ

      ហើយ​លោក​នៅ​តែ​លើក​ដៃ​វាយ​ប្រហារ​ពួក​គេ​ដដែល។

  • យេរេមា ៧:៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ ម្ល៉ោះ​ហើយ សាក​សព​របស់​បណ្ដា​ជន​នោះ នឹង​ទៅ​ជា​ចំណី​ដល់​សត្វ​ហើរ​លើ​អាកាស និង​ដល់​សត្វ​សាហាវ​នៅ​លើ​ដី ហើយ​គ្មាន​អ្នក​ណា​ដេញ​ពួក​វា​ឡើយ។+

  • យេរេមា ៩:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ចូរ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖

      ​«​សាក​សព​របស់​មនុស្ស​នឹង​ត្រូវ​ទុក​ចោល​ដូច​ជី​នៅ​ដី

      និង​ដូច​ជា​កណ្ដាប់​ស្រូវ​ដែល​គេ​ទើប​នឹង​ច្រូត ហើយ​គ្មាន​អ្នក​ណា​ប្រមូល​ទេ​»​›​»។+

  • យេរេមា ៣៦:៣០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទាស់​នឹង​យេហូយ៉ាគីម​ស្ដេច​ស្រុក​យូដា​ថា​៖ ‹នឹង​គ្មាន​កូន​ចៅ​គាត់​ណា​ម្នាក់​អង្គុយ​លើ​បល្ល័ង្ក​ដាវីឌ​ទេ+ ហើយ​សព​របស់​គាត់​នឹង​ត្រូវ​ទុក​ចោល​ហាល​ក្ដៅ​នៅ​ពេល​ថ្ងៃ​និង​ហាល​ត្រជាក់​នៅ​ពេល​យប់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក