-
យេរេមា ១៤:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ រួចមកព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «ពួកអ្នកប្រកាសទំនាយទាំងនោះកំពុងប្រកាសពាក្យភូតភរក្នុងនាមខ្ញុំ+ ព្រោះខ្ញុំមិនបាននិយាយទៅកាន់ពួកគេ ឬបង្គាប់ពួកគេទេ ហើយខ្ញុំក៏មិនបានចាត់ពួកគេដែរ។+ ពួកគេកំពុងប្រកាសអំពីអ្វីមិនពិតដែលពួកគេឃើញក្នុងគំនិត និងអំពីទំនាយដែលឥតប្រយោជន៍ គឺជាការបោកប្រាស់ដែលផុសចេញពីចិត្តរបស់ពួកគេប៉ុណ្ណោះ។+
-
-
យេរេមា ២៩:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ស្ដីអំពីអាហាប់ជាកូនកូឡាយ៉ា និងសេដេគាជាកូនម៉ាអាសៀ ដែលបានប្រកាសទំនាយមិនពិតក្នុងនាមខ្ញុំ+ជាយេហូវ៉ា ជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែល ខ្ញុំប្រាប់ថា៖ ‹មើល! ខ្ញុំនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន ហើយគាត់នឹងសម្លាប់ពួកគេនៅចំពោះមុខអ្នករាល់គ្នា។
-