-
ប្រវត្តិហេតុទី២ ២៨:២០-២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ធីលកាតភីនីសឺ+ជាស្ដេចស្រុកអាស៊ីរីមិនបានមកជួយស្ដេចអេហាសទេ តែបែរជាមកឈ្លានពានទឹកដីយូដា ហើយបង្កទុក្ខលំបាក+ដល់គាត់ទៅវិញ។ ២១ អេហាសបានប្រមូលយករបស់របរមានតម្លៃពីវិមានគាត់ ពីវិហារព្រះយេហូវ៉ា+ និងពីផ្ទះពួកអភិបាល ដើម្បីជូនជាអំណោយដល់ស្ដេចស្រុកអាស៊ីរី តែការធ្វើដូច្នោះគ្មានប្រយោជន៍ទេ។ ២២ ទោះជាស្ដេចអេហាសមានទុក្ខលំបាកយ៉ាងនោះក៏ដោយ គាត់បានប្រព្រឹត្តមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ាលើសពីមុនទៅទៀត។
-
-
អេសាយ ៩:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ព្រោះបណ្ដាជនមិនបានវិលមករកព្រះដែលបានវាយពួកគេទេ
ពួកគេមិនបានស្វែងរកព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ឡើយ។+
-