-
យេរេមា ១៤:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ រួចមកព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «ពួកអ្នកប្រកាសទំនាយទាំងនោះកំពុងប្រកាសពាក្យភូតភរក្នុងនាមខ្ញុំ+ ព្រោះខ្ញុំមិនបាននិយាយទៅកាន់ពួកគេ ឬបង្គាប់ពួកគេទេ ហើយខ្ញុំក៏មិនបានចាត់ពួកគេដែរ។+ ពួកគេកំពុងប្រកាសអំពីអ្វីមិនពិតដែលពួកគេឃើញក្នុងគំនិត និងអំពីទំនាយដែលឥតប្រយោជន៍ គឺជាការបោកប្រាស់ដែលផុសចេញពីចិត្តរបស់ពួកគេប៉ុណ្ណោះ។+
-
-
យេរេមា ២៧:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ «‹ព្រោះខ្ញុំមិនបានចាត់ពួកគេទេ គឺពួកគេខ្លួនឯងទេដែលកំពុងប្រកាសពាក្យមិនពិតក្នុងនាមខ្ញុំ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ‹ហេតុនេះ ខ្ញុំនឹងធ្វើឲ្យអ្នកនិងពួកអ្នកប្រកាសទំនាយមិនពិតទាំងនោះវិនាសខ្ចាត់ខ្ចាយទៅ›»។+
-
-
យេរេមា ២៩:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ «កុំចាញ់បោកពួកអ្នកប្រកាសទំនាយនិងពួកគ្រូទាយឡើយ+ ហើយក៏កុំជឿការបកស្រាយសុបិនរបស់ពួកគេដែរ។ ៩ ព្រោះ‹ពួកគេកំពុងប្រកាសទំនាយមិនពិតក្នុងនាមខ្ញុំ តែខ្ញុំមិនបានចាត់ពួកគេទេ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»›»។
-