-
យេរេមា ២៥:៤, ៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ មិនត្រឹមតែប៉ុណ្ណោះ ព្រះយេហូវ៉ាក៏បានចាត់អ្នកប្រកាសទំនាយទាំងអស់ដែលជាអ្នកបម្រើរបស់លោកឲ្យទៅឯអ្នករាល់គ្នាជាច្រើនលើកច្រើនសា តែអ្នករាល់គ្នាមិនបានស្ដាប់ទេ ហើយក៏មិនផ្ទៀងត្រចៀកដែរ។+ ៥ ពួកអ្នកប្រកាសទំនាយតែងនិយាយថា៖ ‹ឱអ្នករាល់គ្នាអើយ! សូមបែរចេញពីផ្លូវទុច្ចរិតនិងការប្រព្រឹត្តអាក្រក់របស់ខ្លួនទៅ។+ យ៉ាងនោះ អ្នករាល់គ្នានឹងរស់នៅយូរអង្វែងក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រគល់ឲ្យអ្នករាល់គ្នានិងបុព្វបុរសអ្នករាល់គ្នាតាំងពីយូរយារមកហើយ។
-