-
យេរេមា ៥០:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ព្រោះមើល! ខ្ញុំនឹងចាត់ប្រជាជាតិមួយក្រុមធំពីស្រុកខាងជើង
ឲ្យមកប្រឆាំងនឹងស្រុកបាប៊ីឡូន។+
ប្រជាជាតិទាំងនោះនឹងមកច្បាំងដោយតម្រៀបជាក្បួន។
ពីទីនោះក្រុងបាប៊ីឡូននឹងត្រូវគេដណ្ដើមយកបាន។
ព្រួញរបស់ប្រជាជាតិទាំងនោះប្រៀបដូចជាទាហានខ្លាំងពូកែ
ដែលបណ្ដាលឲ្យមានការព្រាត់ប្រាសកូន+
ព្រោះពេលដែលបាញ់ចេញទៅ តែងតែចំគោលដៅជានិច្ច។
-
-
យេរេមា ៥១:២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ «ចូរដំឡើងបង្គោលសញ្ញាមួយនៅក្នុងស្រុកនេះ។+
ចូរផ្លុំស្នែងនៅក្នុងចំណោមប្រជាជាតិនានា។
ចូរចាត់តាំងប្រជាជាតិទាំងនោះឲ្យទៅទាស់នឹងនាង។
ចូរកោះហៅរាជាណាចក្រនានាឲ្យមកច្បាំងនឹងនាង គឺរាជាណាចក្រអារ៉ារ៉ាត+មីននី និងអាសខិនណាស។+
ចូរជ្រើសរើសនាយទាហានម្នាក់ឲ្យប្រឆាំងនឹងនាង។
ចូរធ្វើឲ្យហ្វូងសេះឡើងមកដូចជាកណ្ដូបពពាក់ពពូន។
-