-
ប្រវត្តិហេតុទី២ ៣៦:២០, ២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ បន្ទាប់មក គាត់បានចាប់ពួកអ្នកដែលនៅរស់ យកទៅធ្វើជាខ្ញុំបម្រើរបស់គាត់និងកូនចៅគាត់នៅស្រុកបាប៊ីឡូន។+ ពួកអ្នកទាំងនោះបន្តធ្វើជាខ្ញុំបម្រើពួកគេ+ រហូតដល់រាជាណាចក្រពើស៊ីចាប់ផ្ដើមគ្រប់គ្រង។+ ២១ នេះបានកើតឡើងស្របតាមប្រសាសន៍របស់ព្រះយេហូវ៉ាតាមរយៈយេរេមា។+ ទឹកដីបានត្រូវទុកចោលរហូតដល់គម្រប់ពេលដែលទឹកដីនោះមិនបានសម្រាក+ គឺបានត្រូវទុកចោលអស់រយៈពេល៧០ឆ្នាំគត់ ជារយៈពេលដែលពួកគេមិនបានធ្វើតាមច្បាប់របស់ព្រះដោយទុកឲ្យដីសម្រាកទេ។+
-
-
អែសរ៉ា ១:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១ នៅឆ្នាំទី១ក្នុងរាជ្យស៊ីរូស+ជាស្ដេចស្រុកពើស៊ី ព្រះយេហូវ៉ាបានបណ្ដាលឲ្យចិត្តគាត់ចេញសេចក្ដីប្រកាសមួយនៅទូទាំងរាជាណាចក្ររបស់គាត់។+ ព្រះយេហូវ៉ាបានធ្វើដូច្នេះ ដើម្បីឲ្យប្រសាសន៍របស់លោកតាមរយៈយេរេមា+បានក្លាយជាការពិត។ ការប្រកាសនោះមានសេចក្ដីដូចតទៅ៖
២ «ស៊ីរូសជាស្ដេចស្រុកពើស៊ីបានមានប្រសាសន៍ដូច្នេះថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌បានប្រគល់រាជាណាចក្រទាំងប៉ុន្មាននៅផែនដី+ មកក្នុងកណ្ដាប់ដៃខ្ញុំ ហើយលោកបានបង្គាប់ខ្ញុំឲ្យសង់វិហារមួយជូនលោក នៅក្រុងយេរូសាឡិម*+ក្នុងស្រុកយូដា។ ៣ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាជារាស្ត្ររបស់លោក ចូរវិលត្រឡប់ទៅក្រុងយេរូសាឡិមនៅស្រុកយូដាវិញចុះ ដើម្បីសង់វិហាររបស់ព្រះយេហូវ៉ាឡើងវិញ ហើយសូមឲ្យលោកនៅជាមួយនឹងពួកគេ។ លោកជាព្រះនៃជនជាតិអ៊ីស្រាអែលនិងជាព្រះដ៏ពិត ដែលធ្លាប់មានវិហារនៅក្រុងយេរូសាឡិម។*
-