បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ១៤:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ រួច​មក​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​នោះ​កំពុង​ប្រកាស​ពាក្យ​ភូត​ភរ​ក្នុង​នាម​ខ្ញុំ+ ព្រោះ​ខ្ញុំ​មិន​បាន​និយាយ​ទៅ​កាន់​ពួក​គេ ឬ​បង្គាប់​ពួក​គេ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​ចាត់​ពួក​គេ​ដែរ។+ ពួក​គេ​កំពុង​ប្រកាស​អំពី​អ្វី​មិន​ពិត​ដែល​ពួក​គេ​ឃើញ​ក្នុង​គំនិត និង​អំពី​ទំនាយ​ដែល​ឥត​ប្រយោជន៍ គឺ​ជា​ការ​បោក​ប្រាស់​ដែល​ផុស​ចេញ​ពី​ចិត្ត​របស់​ពួក​គេ​ប៉ុណ្ណោះ។+

  • យេរេមា ២៨:១៥, ១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ បន្ទាប់​មក យេរេមា​និយាយ​ទៅ​កាន់​ហាណានា+ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ​«​ឱ​ហាណានា​អើយ! សូម​ស្ដាប់​ចុះ! ព្រះ​យេហូវ៉ា​មិន​បាន​ចាត់​អ្នក​ទេ តែ​អ្នក​បាន​និយាយ​ពាក្យ​កុហក​ដែល​នាំ​ឲ្យ​បណ្ដា​ជន​ជឿ​ស្លុង​តាម​អ្នក។+ ១៦ ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​នឹង​កាត់​អ្នក​ចេញ​ពី​ផែនដី គឺ​នៅ​ឆ្នាំ​នេះ​ឯង អ្នក​នឹង​ស្លាប់​ជា​មិន​ខាន ព្រោះ​អ្នក​បាន​ញុះញង់​បណ្ដា​ជន​ឲ្យ​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ​ជា​យេហូវ៉ា›​»។+

  • អេសេគាល ១៣:៨, ៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ​«​‹ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ​«​‹ដោយ​សារ​អ្វី​ដែល​អ្នក​រាល់​គ្នា​និយាយ​គឺ​មិន​ពិត ហើយ​អ្វី​ដែល​អ្នក​ឃើញ​ក្នុង​គំនិត​ជា​ការ​បោក​ប្រាស់ នោះ​ខ្ញុំ​ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​»។+ ៩ ខ្ញុំ​នឹង​លើក​ដៃ​ទៅ​ទាស់​នឹង​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​និយាយ​បោក​ប្រាស់​អំពី​ការ​បើក​បង្ហាញ​មិន​ពិត ហើយ​ប្រាប់​ពាក្យ​កុហក​អំពី​អនាគត។+ ពួក​គេ​នឹង​មិន​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ខ្ញុំ​ទេ ហើយ​ឈ្មោះ​ពួក​គេ​ក៏​មិន​ត្រូវ​កត់​ទុក​ក្នុង​បញ្ជី​ពូជ​ពង្ស​អ៊ីស្រាអែល​ដែរ។ ពួក​គេ​នឹង​មិន​អាច​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ​ឡើយ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក