-
ដំណើរចាកចេញ ៣៤:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ពេលនោះ ព្រះយេហូវ៉ាបានឆ្លងកាត់ខាងមុខម៉ូសេ រួចប្រកាសថា៖ «យេហូវ៉ា យេហូវ៉ា ជាព្រះនៃសេចក្ដីមេត្តាករុណា+និងសេចក្ដីអាណិតអាសូរ។*+ លោកយឺតនឹងខឹង+ ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+និងសេចក្ដីពិត*ជាបរិបូរ។+ ៧ លោកបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដល់មនុស្សរាប់ពាន់ជំនាន់។+ លោកថែមទាំងអភ័យទោសកំហុស និងអំពើខុសឆ្គងរបស់ពួកគេទៀតផង។+ ប៉ុន្តែ លោកនឹងមិនលើកលែងទោសឲ្យមនុស្សអាក្រក់ដែលសមនឹងទទួលទោសឡើយ។+ លោកនឹងឲ្យកូនចៅពួកគេទទួលរងផលអាក្រក់ពីកំហុសរបស់ពួកគេដល់ទៅបីជំនាន់ ថែមទាំងដល់បួនជំនាន់ផង»។+
-
-
យេរេមា ៤៦:២៧, ២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ ‹ចំណែកអ្នកវិញ ឱយ៉ាកុបជាអ្នកបម្រើខ្ញុំអើយ! កុំភ័យខ្លាចឡើយ
ឱអ៊ីស្រាអែលអើយ! កុំតក់ស្លុតឲ្យសោះ+
ព្រោះខ្ញុំនឹងសង្គ្រោះអ្នកពីចម្ងាយ
ព្រមទាំងសង្គ្រោះពូជពង្សអ្នកពីស្រុកដែលពួកគេជាប់ជាឈ្លើយ។+
យ៉ាកុបនឹងត្រឡប់មកវិញ ហើយរស់នៅដោយស្ងៀមស្ងាត់គ្មានអ្នកណាមករំខានទេ
ហើយក៏គ្មានអ្នកណាមកបំភ័យពួកគេដែរ។+
២៨ ដូច្នេះ ឱយ៉ាកុបជាអ្នកបម្រើខ្ញុំអើយ! កុំខ្លាចឡើយ ព្រោះខ្ញុំនៅជាមួយអ្នក។
ខ្ញុំនឹងបំផ្លាញប្រជាជាតិនានាដែលខ្ញុំអនុញ្ញាតឲ្យចាប់អ្នក+
តែខ្ញុំនឹងមិនបំផ្លាញអ្នកទេ។+
ខ្ញុំនឹងប្រដៅតម្រង់អ្នកស្របតាមកំហុសរបស់អ្នក+
តែខ្ញុំនឹងមិនឲ្យអ្នករួចពីទោសឡើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។
-