-
អេសេគាល ៣៤:១១-១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ «‹ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «មើល! ខ្ញុំនៅទីនេះហើយ ខ្ញុំផ្ទាល់នឹងស្វែងរកចៀមខ្ញុំ ហើយខ្ញុំនឹងថែរក្សាពួកគេ។+ ១២ ខ្ញុំនឹងថែរក្សាចៀមខ្ញុំ ដូចជាគង្វាលដែលបានរកឃើញចៀមវង្វេងរបស់ខ្លួន រួចផ្ដល់ចំណីដល់ចៀមទាំងនោះ។+ នៅថ្ងៃដែលមានពពកនិងភាពងងឹតយ៉ាងក្រាស់+ ខ្ញុំនឹងប្រមូលចៀមខ្ញុំពីកន្លែងដែលពួកគេបានខ្ចាត់ខ្ចាយទៅ។ ១៣ ខ្ញុំនឹងនាំពួកគេចេញពីប្រជាជាតិនានា ហើយប្រមូលពួកគេពីស្រុកឯទៀត រួចនាំពួកគេចូលទៅក្នុងស្រុករបស់ពួកគេវិញ ហើយខ្ញុំនឹងឲ្យចំណីពួកគេតាមតំបន់ភ្នំក្នុងស្រុកអ៊ីស្រាអែល+ តាមដងអូរ និងនៅគ្រប់កន្លែងដែលពួកគេរស់នៅ។
-