-
ការបំភ្លឺច្បាប់ ៣០:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងធ្វើឲ្យអ្វីដែលអ្នករាល់គ្នាធ្វើ បានសម្រេចគ្រប់ប្រការ និងមានផលជាបរិបូរ។+ លោកនឹងធ្វើឲ្យអ្នករាល់គ្នាមានកូនចៅជាច្រើន ហើយហ្វូងសត្វរបស់អ្នករាល់គ្នានឹងកើនឡើង ព្រមទាំងផលដំណាំរបស់អ្នករាល់គ្នានឹងមានទិន្នផលខ្ពស់ ដោយសារព្រះយេហូវ៉ាពេញចិត្តជួយឲ្យអ្នករាល់គ្នាចម្រុងចម្រើនម្ដងទៀត ដូចដែលលោកពេញចិត្តជួយបុព្វបុរសរបស់អ្នករាល់គ្នាដែរ។+
-
-
អេសាយ ៦៣:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ខ្ញុំនឹងថ្លែងប្រាប់អំពីការប្រព្រឹត្តរបស់ព្រះយេហូវ៉ាដែលប្រកបដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់
គឺការប្រព្រឹត្តដ៏គួរឲ្យសរសើរតម្កើងរបស់លោក
ព្រោះព្រះយេហូវ៉ាបានធ្វើអ្វីល្អៗជាច្រើនដើម្បីយើង។+
លោកបានធ្វើកិច្ចការដ៏ល្អគ្រប់យ៉ាងដើម្បីពូជពង្សអ៊ីស្រាអែល
ដោយសារលោកមានចិត្តមេត្តាករុណានិងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។
-