-
យេរេមា ៣៣:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹នៅក្នុងស្រុកនេះនិងក្រុងទាំងប៉ុន្មានដែលគេបោះបង់ចោលឲ្យនៅសូន្យស្ងាត់ ហើយគ្មានមនុស្សឬសត្វរស់នៅ នោះនឹងមានវាលស្មៅខៀវខ្ចីដើម្បីឲ្យពួកគង្វាលនាំហ្វូងសត្វទៅសម្រាកនៅទីនោះម្ដងទៀត›។+
-
-
អេសេគាល ៣៦:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ខ្ញុំនឹងធ្វើឲ្យពូជពង្សអ៊ីស្រាអែលដែលជារាស្ត្រខ្ញុំមានចំនួនច្រើនឡើងៗ។ ក្រុងនានានឹងមានមនុស្សរស់នៅ។+ ឯកន្លែងបាក់បែក នឹងត្រូវសង់ឡើងវិញ។+ ១១ ខ្ញុំនឹងធ្វើឲ្យចំនួនមនុស្សនិងចំនួនសត្វនៅលើអ្នកកើនឡើង+ គឺនឹងមានកូនចៅជាច្រើន។ ខ្ញុំនឹងធ្វើឲ្យអ្នកទៅជាទីអាស្រ័យនៅដូចពីមុន។+ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំនឹងធ្វើឲ្យអ្នកមានភាពចម្រុងចម្រើនជាងពីមុនទៅទៀត។+ ពេលនោះ អ្នកនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។+
-