១៨ «នៅគ្រាហេសេគា+ជាស្ដេចស្រុកយូដា មីកា+ជាអ្នកក្រុងម៉ូរ៉ាស៊ីតក៏ធ្លាប់ប្រកាសទំនាយដល់អ្នកស្រុកយូដាដែរថា៖ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖
«ស៊ីយ៉ូននឹងត្រូវភ្ជួររាស់ដូចជាវាលស្រែ
ក្រុងយេរូសាឡិមនឹងទៅជាគំនរបាក់បែក+
ឯភ្នំដែលមានវិហារព្រះនឹងទៅដូចជាទីខ្ពស់នៅក្នុងព្រៃ»›។+