បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២៦:៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ ខ្ញុំ​នឹង​កម្ចាត់​កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ប្រជា​ជាតិ​នា​នា+ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​សត្រូវ​លើក​ដាវ​វាយ​ប្រហារ​មក​លើ​អ្នក​រាល់​គ្នា។+ បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​ស្រុក​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​កន្លែង​ស្ងាត់​ជ្រងំ។+

  • បណ្ដាស្ដេចទី២ ២៤:១៤, ១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ គាត់​បាន​ចាប់​យក​អ្នក​ក្រុង​យេរូសាឡិម​ទៅ​ធ្វើ​ជា​ឈ្លើយ គឺ​ពួក​អ្នក​គ្រប់​គ្រង+ ទាហាន​ដ៏​អង់អាច ពួក​សិប្បករ និង​ជាង​ដែក។+ សរុប​ចំនួន​គឺ​១០.០០០​នាក់។ គាត់​ទុក​ឲ្យ​នៅ​សល់​តែ​បណ្ដា​ជន​ក្រី​ក្រ​ប៉ុណ្ណោះ។+ ១៥ គាត់​បាន​ចាប់​ស្ដេច​យេហូយ៉ាគីន+ រួម​ទាំង​ម្ដាយ​របស់​ស្ដេច បណ្ដា​ប្រពន្ធ​របស់​ស្ដេច មន្ត្រី​ជាន់​ខ្ពស់ និង​ពួក​អ្នក​ធំ រួច​នាំ​ចេញ​ពី​ក្រុង​យេរូសាឡិម​ធ្វើ​ដំណើរ​ទៅ​ស្រុក​បាប៊ីឡូន។+

  • បណ្ដាស្ដេចទី២ ២៥:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ស្ដេច​ស្រុក​បាប៊ីឡូន​ក៏​សម្លាប់​ពួក​គេ​នៅ​ក្រុង​រីបឡា​ក្នុង​ទឹក​ដី​ហាម៉ាត។+ យ៉ាង​នេះ ពួក​យូដា​បាន​ត្រូវ​និរទេស​ចេញ​ពី​ស្រុក​របស់​ខ្លួន។+

  • យេរេមា ៣៩:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ នេប៊ូសារ៉ាដាន+ជា​មេ​លើ​ពួក​អង្គរក្ស​ស្ដេច បាន​ចាប់​អ្នក​ក្រុង​យេរូសាឡិម​ដែល​រួច​ជីវិត ពួក​អ្នក​ដែល​មក​ចុះ​ចូល​នឹង​គាត់ និង​ពួក​អ្នក​ឯ​ទៀត​ដែល​នៅ​សេស​សល់ យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។

  • យេរេមា ៥២:២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ ស្ដេច​ស្រុក​បាប៊ីឡូន​ក៏​សម្លាប់​ពួក​គេ​នៅ​ក្រុង​រីបឡា+ ក្នុង​ទឹក​ដី​ហាម៉ាត។ យ៉ាង​នេះ ពួក​យូដា​បាន​ត្រូវ​និរទេស​ចេញ​ពី​ស្រុក​របស់​ខ្លួន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក