-
អេសេគាល ១១:១៩, ២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ខ្ញុំនឹងឲ្យពួកគេមានចិត្តតែមួយ+ ហើយខ្ញុំនឹងដាក់ចិត្តគំនិតថ្មីក្នុងពួកគេ។+ ខ្ញុំនឹងដកចិត្តរឹងដូចថ្មចេញពីពួកគេ+ ហើយឲ្យពួកគេមានចិត្តទន់*វិញ+ ២០ ដើម្បីឲ្យពួកគេកាន់តាមច្បាប់និងការវិនិច្ឆ័យរបស់ខ្ញុំ ហើយប្រព្រឹត្តតាមអ្វីទាំងនោះ។ បើពួកគេធ្វើដូច្នេះ ពួកគេនឹងទៅជារាស្ត្ររបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើជាព្រះរបស់ពួកគេ»›។
-
-
អេសេគាល ៤៣:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ បុរសនោះ*និយាយមកខ្ញុំថា៖
«កូនមនុស្សអើយ! កន្លែងនេះជាបល្ល័ង្ករបស់ខ្ញុំ+និងជាកំណល់កល់ជើងខ្ញុំ+ គឺជាកន្លែងដែលខ្ញុំអាស្រ័យនៅជាមួយនឹងប្រជាជាតិអ៊ីស្រាអែលជាដរាប។+ ជនជាតិអ៊ីស្រាអែលនិងបណ្ដាស្ដេចរបស់ពួកគេ នឹងលែងធ្វើឲ្យនាមដ៏បរិសុទ្ធរបស់ខ្ញុំអាប់ឱនទៀត+ ដោយប្រព្រឹត្តមិនស្មោះត្រង់នឹងខ្ញុំ* និងដោយគោរពបូជារូបព្រះរបស់ពួកគេដូចជាស្ដេច។*
-