-
បណ្ដាស្ដេចទី១ ៦:៣១-៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ ចំណែកឯទ្វារចូលបន្ទប់ខាងក្នុងបំផុត គាត់បានធ្វើទ្វារពីឈើស្រល់ អមសងខាងដោយសសរ និងបង្គោលទ្វារ គឺផ្នែក*ទី៥។* ៣២ ទ្វារពីឈើស្រល់នោះមានពីរសន្លឹក។ លើសន្លឹកទ្វារ គាត់បានឆ្លាក់រូបចេរូប៊ីន ដើមលម៉ើ និងផ្ការីក ហើយគាត់បានស្រោបទ្វារទាំងនោះដោយមាស។ គាត់ក៏ស្រោបរូបចេរូប៊ីននិងដើមលម៉ើដោយមាសដែរ។ ៣៣ ឯទ្វារចូលកន្លែងបរិសុទ្ធវិញ គាត់ធ្វើបង្គោលទ្វារពីឈើស្រល់ដែលមានទម្រង់ដូចគ្នាដែរ គឺផ្នែក*ទី៤។* ៣៤ គាត់បានធ្វើទ្វារពីរផ្ទាំង ពីឈើយូនីពើ។ ទ្វារមួយផ្ទាំងមានពីរសន្លឹកដែលអាចបត់ចូលគ្នាបាន ហើយទ្វារមួយផ្ទាំងទៀតក៏មានពីរសន្លឹកដែលអាចបត់ចូលគ្នាបានដែរ។+ ៣៥ គាត់ឆ្លាក់រូបចេរូប៊ីន ដើមលម៉ើ និងផ្ការីក ហើយស្រោបចម្លាក់ទាំងនោះដោយមាស។
-