៤៥ «‹ពេលដែលអ្នករាល់គ្នាចាប់ឆ្នោតបែងចែកដីជាមត៌ក+ អ្នករាល់គ្នាត្រូវជូនដីធ្លីមួយចំណែក ជាវិភាគទានបរិសុទ្ធដល់ព្រះយេហូវ៉ា។+ ដីនោះត្រូវមានបណ្ដោយប្រវែង២៥.០០០ហត្ថ និងទទឹង១០.០០០ហត្ថ។+ ដីទាំងមូលនោះនឹងទៅជាចំណែកដ៏បរិសុទ្ធ។