-
ចម្រៀងសរសើរព្រះ ៧៤:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ មិនមានសញ្ញាសម្គាល់ឲ្យពួកយើងឃើញទៀត
ហើយក៏លែងមានអ្នកប្រកាសទំនាយទៀតដែរ
គ្មានអ្នកណាក្នុងចំណោមពួកយើងដឹងថានេះនឹងបន្តដល់ពេលណាឡើយ។
-
-
បទទំនួញ ២:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ទ្វារកំពែងរបស់នាងបានស្រុតចុះទៅក្នុងដី។+
លោកបានបំផ្លាញនិងបំបាក់រនុកទ្វាររបស់នាង។
ចំណែកឯស្ដេចនិងពួកមន្ត្រីរបស់នាងត្រូវទៅរស់នៅក្នុងចំណោមប្រជាជាតិនានា។+
នៅទីនោះលែងមានច្បាប់*ទៀត។ សូម្បីតែពួកអ្នកប្រកាសទំនាយរបស់នាងក៏មិនបានទទួលការបើកបង្ហាញពីព្រះយេហូវ៉ាដែរ។+
-
-
អេសេគាល ២០:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ «កូនមនុស្សអើយ! ចូរប្រាប់ពួកបុរសចាស់ទុំជនជាតិអ៊ីស្រាអែលថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាមកសុំការណែនាំពីខ្ញុំឬ? ‹ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាខ្ញុំនឹងមិនតបឆ្លើយចំពោះសំណូមពររបស់អ្នករាល់គ្នាទេ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»›។
-