-
អេសេគាល ១:១៥-១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ កាលខ្ញុំកំពុងមើលបុគ្គលវិញ្ញាណដែលមានមុខបួន ខ្ញុំក៏បានឃើញកង់ដែលមើលទៅដូចជាកង់រទេះនៅលើដីក្បែរពួកគេមួយរូបៗ+ ១៦ គឺឃើញមានកង់បួន ហើយកង់នោះមានសណ្ឋានដូចគ្នា និងភ្លឺដូចជាត្បូងគ្រីសូឡែត ហើយមើលទៅក្នុងកង់នីមួយៗមានកង់មួយទៀត។* ១៧ ពេលវាធ្វើដំណើរ វាអាចទៅទិសណាមួយក្នុងទិសដៅទាំងបួន ដោយមិនចាំបាច់បត់ទេ។ ១៨ ខ្នងកង់ទាំងនោះខ្ពស់ដល់ម្ល៉េះដែលមើលទៅអស្ចារ្យណាស់ ហើយលើខ្នងកង់ទាំងនោះមានពេញទៅដោយភ្នែក។+
-