-
បណ្ដាស្ដេចទី២ ២៥:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ បន្ទាប់មក ពួកគេបានចាប់ស្ដេចយូដា+ ហើយនាំគាត់ទៅជួបស្ដេចស្រុកបាប៊ីឡូននៅក្រុងរីបឡា រួចបានកាត់ទោសគាត់នៅទីនោះ។ ៧ ពួកគេបានសម្លាប់កូនៗរបស់គាត់នៅចំពោះមុខគាត់។ បន្ទាប់មក ស្ដេចនេប៊ូក្នេសាបានចាក់ភ្នែកគាត់ឲ្យខ្វាក់ រួចដាក់ខ្នោះស្ពាន់ ហើយក៏នាំគាត់ទៅស្រុកបាប៊ីឡូន។+
-
-
យេរេមា ៥២:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ក្រោយនោះ ស្ដេចស្រុកបាប៊ីឡូនបានចាក់ភ្នែកសេដេគាឲ្យខ្វាក់+ និងដាក់ខ្នោះស្ពាន់ ហើយនាំគាត់ទៅស្រុកបាប៊ីឡូន រួចឃុំឃាំងគាត់រហូតដល់ថ្ងៃស្លាប់។
-
-
អេសេគាល ១៧:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ «‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតប្រកាសថា៖ «ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាបុគ្គលនោះ*នឹងស្លាប់នៅស្រុកបាប៊ីឡូនជាទឹកដីរបស់ស្ដេច*ដែលបានតែងតាំងគាត់ឲ្យឡើងគ្រប់គ្រង។ គាត់ជាបុគ្គលដែលមិនបានធ្វើតាមសម្បថ ហើយបំពានកិច្ចព្រមព្រៀងជាមួយនឹងស្ដេចស្រុកបាប៊ីឡូន។+
-