-
ចម្រៀងសរសើរព្រះ ៨០:១៤-១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ឱព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ សូមត្រឡប់មកវិញ
សូមលោកមើលពីស្ថានសួគ៌មក!
សូមលោកមេត្តាថែរក្សាវល្លិទំពាំងបាយជូរនេះផង។+
១៥ នេះជាដើមដែលលោកបានដាំដោយដៃស្ដាំរបស់លោក+
សូមលោកមើលមកវល្លិខ្ចី*ដែលលោកផ្ទាល់បានធ្វើឲ្យរឹងមាំ។+
១៦ ដើមនោះត្រូវកាប់ ហើយដុតចោល។+
ក្នុងពេលដែលលោកស្ដីបន្ទោស ពួកគេក៏វិនាសទៅ។
-
-
អេសាយ ៥:២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ហេតុនេះហើយបានជាពួកគេនឹងត្រូវបំផ្លាញដូចអណ្ដាតភ្លើងឆាបឆេះចំបើង និងឆាបឆេះស្មៅក្រៀមស្វិត។
-
-
អេសេគាល ២០:៤៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៧ ចូរនិយាយទៅព្រៃនោះថា៖ ‹ចូរស្ដាប់ប្រសាសន៍ព្រះយេហូវ៉ាចុះ! ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «មើល! ខ្ញុំនឹងបង្កាត់ភ្លើងដុតបំផ្លាញអ្នក+ ភ្លើងនឹងឆាបឆេះទាំងដើមឈើស្រស់ទាំងដើមឈើងាប់ ហើយឆេះសន្ធោសន្ធៅមិនអាចពន្លត់បានឡើយ។+ ពីទិសខាងត្បូងទៅដល់ទិសខាងជើង មនុស្សទាំងអស់នឹងត្រូវរលាកភ្លើង។
-