-
ដើមកំណើត ១៣:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ពួកអ្នកក្រុងសូដុមសុទ្ធតែជាមនុស្សទុច្ចរិត ហើយប្រព្រឹត្តអំពើដ៏លាមកអាក្រក់ប្រឆាំងនឹងព្រះយេហូវ៉ា។+
-
-
ដើមកំណើត ១៩:៤, ៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ មុនពួកគាត់ចូលសម្រាន្ត ពួកប្រុសៗទាំងអស់ដែលនៅក្នុងក្រុងទាំងចាស់ទាំងក្មេង បានមកឡោមព័ទ្ធជុំវិញផ្ទះឡុត។ ៥ ពួកគេស្រែកសួរឡុតម្ដងហើយម្ដងទៀតថា៖ «តើបុរសទាំងពីរនាក់នោះនៅឯណា? នាំពួកគេចេញមកដើម្បីឲ្យយើងរួមដំណេកជាមួយនឹងពួកគេ»។+
-