បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ១៤:១៣-១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ប៉ុន្តែ ម៉ូសេ​បាន​ជម្រាប​ព្រះ​យេហូវ៉ា​ថា​៖ ​«​បើ​ធ្វើ​ដូច្នេះ ជន​ជាតិ​អេហ្ស៊ីប​ដែល​បាន​ឃើញ​លោក​ប្រើ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា ដើម្បី​នាំ​បណ្ដា​ជន​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប មុខ​ជា​ឮ​អំពី​រឿង​នេះ​មិន​ខាន+ ១៤ ហើយ​ពួក​គេ​នឹង​និយាយ​រឿង​នេះ​ប្រាប់​ដល់​ពួក​អ្នក​ស្រុក​នេះ។ ពួក​គេ​ក៏​ឮ​ដែរ​ថា ព្រះ​យេហូវ៉ា​នៅ​ក្នុង​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល+ ហើយ​បាន​លេច​មក​ជួប​ពួក​គេ​ដោយ​ផ្ទាល់។+ លោក​ជា​ព្រះ​យេហូវ៉ា ហើយ​បង្គោល​ពពក​របស់​លោក​ស្ថិត​នៅ​លើ​ពួក​គេ។ លោក​បាន​នាំ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល​ដោយ​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ និង​ដោយ​បង្គោល​ភ្លើង​នៅ​ពេល​យប់។+ ១៥ ប្រសិន​បើ​លោក​ប្រហារ​បណ្ដា​ជន​អ៊ីស្រាអែល​នេះ​តែ​ម្ដង នោះ​ប្រជា​ជាតិ​នា​នា​ដែល​ឮ​អំពី​កិត្តិ​នាម​របស់​លោក មុខ​ជា​និយាយ​ថា​៖ ១៦ ‹ព្រះ​យេហូវ៉ា​មិន​អាច​នាំ​បណ្ដា​ជន​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ស្រុក​ដែល​លោក​បាន​សន្យា​ឲ្យ​ពួក​គេ​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោក​សម្លាប់​ពួក​គេ​ចោល​នៅ​តំបន់​ស្ងាត់​ជ្រងំ›។+

  • ការបំភ្លឺច្បាប់ ៩:២៧, ២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ សូម​លោក​នឹក​ឃើញ​អ្នក​បម្រើ​របស់​លោក​ផង គឺ​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប។+ សូម​លោក​កុំ​ប្រកាន់​នឹង​ការ​រឹង​ចចេស​របស់​រាស្ត្រ​លោក ព្រម​ទាំង​អំពើ​ទុច្ចរិត​និង​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ឡើយ។+ ២៨ បើ​មិន​ដូច្នោះ​ទេ ប្រជា​ជាតិ​នៅ​ក្នុងស្រុក​ដែល​លោក​បាន​នាំ​យើង​ខ្ញុំ​ចេញ​មក​នោះ មុខ​ជា​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​មិន​អាច​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​បាន​សន្យា​ទេ ហើយ​មក​ពី​លោក​ស្អប់​ពួក​គេ បាន​ជា​លោក​នាំ​ពួក​គេ​ចេញ​មក​ដើម្បី​ឲ្យ​ពួក​គេ​ស្លាប់​នៅ​តំបន់​ស្ងាត់​ជ្រងំ​»។+

  • សាំយូអែលទី១ ១២:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ព្រះ​យេហូវ៉ា​ច្បាស់​ជា​មិន​បោះ​បង់​ចោល​រាស្ត្រ​របស់​លោក​ទេ+ ព្រោះ​តែ​នាម​ដ៏​អស្ចារ្យ​របស់​លោក+ និង​ព្រោះ​តែ​ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​រាស្ត្រ​របស់​លោក។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក