-
ចម្រៀងសរសើរព្រះ ២៥:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ឱព្រះយេហូវ៉ា ដោយយល់ដល់នាមរបស់លោក+
សូមលោកអភ័យទោសចំពោះកំហុសរបស់ខ្ញុំ ទោះជាកំហុសខ្ញុំធ្ងន់ធ្ងរក៏ដោយ។
-
-
ចម្រៀងសរសើរព្រះ ៧៩:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
សូមការពារយើង និងអភ័យទោសចំពោះអំពើខុសឆ្គងរបស់យើងដោយគិតដល់នាមរបស់លោក។+
-
-
ដានីយ៉ែល ៩:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ឱព្រះយេហូវ៉ាអើយ! សូមលោកមេត្តាស្ដាប់ ហើយអភ័យទោសឲ្យយើងខ្ញុំផង។+ ឱព្រះយេហូវ៉ាអើយ! សូមលោកកុំព្រងើយកន្តើយឡើយ តែសូមចាត់វិធានការផង។ ឱព្រះយេហូវ៉ាជាព្រះនៃខ្ញុំអើយ! ដោយយល់ដល់នាមលោក និងក្រុងដែលតាងនាមលោក ព្រមទាំងយល់ដល់រាស្ត្រដែលជាតំណាងនាមលោក សូមលោកកុំបង្អែបង្អង់ឡើយ»។+
-