-
យេរេមា ២៣:២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ «ខ្ញុំបានឮពួកអ្នកប្រកាសទំនាយកំពុងប្រកាសពាក្យមិនពិតដោយនូវនាមខ្ញុំថា៖ ‹ខ្ញុំយល់សប្ដិឃើញយ៉ាងនេះ! ខ្ញុំយល់សប្ដិឃើញយ៉ាងនោះ!›។+
-
-
អេសេគាល ១៣:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ខ្ញុំនឹងលើកដៃទៅទាស់នឹងពួកអ្នកប្រកាសទំនាយដែលនិយាយបោកប្រាស់អំពីការបើកបង្ហាញមិនពិត ហើយប្រាប់ពាក្យកុហកអំពីអនាគត។+ ពួកគេនឹងមិននៅក្នុងចំណោមអស់អ្នកដែលមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងខ្ញុំទេ ហើយឈ្មោះពួកគេក៏មិនត្រូវកត់ទុកក្នុងបញ្ជីពូជពង្សអ៊ីស្រាអែលដែរ។ ពួកគេនឹងមិនអាចត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។+ ១០ រឿងនេះនឹងកើតឡើងដោយសារពួកអ្នកប្រកាសទំនាយទាំងនោះបាននាំរាស្ត្រខ្ញុំឲ្យវង្វេង ដោយប្រាប់ពួកគេថា៖ «មានសេចក្ដីសុខសាន្តហើយ!» តែគ្មានទាល់តែសោះ។+ ជញ្ជាំងមួយបានត្រូវសង់ឡើងតែមិនមាំទេ រួចពួកគេក៏យកកំបោរសមកបូកពីលើ›។*+
-