៥ ប៉ុន្តែ ទ័ពខាល់ដេបានដេញតាមសេដេគានិងទាហានរបស់គាត់ ហើយតាមទាន់នៅត្រង់តំបន់វាលទំនាបក្បែរក្រុងយេរីខូ។+ ទ័ពខាល់ដេបានចាប់សេដេគា ហើយនាំគាត់ទៅប្រគល់ឲ្យនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូននៅក្រុងរីបឡា+ ក្នុងទឹកដីហាម៉ាត។+ នៅទីនោះ ស្ដេចស្រុកបាប៊ីឡូនបានកាត់ទោសសេដេគា។