-
ប្រវត្តិហេតុទី២ ៣៦:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ហេតុនេះ ព្រះបានបណ្ដាលឲ្យស្ដេចនៃពួកខាល់ដេលើកទ័ពមកច្បាំងនឹងពួកគេ។+ ស្ដេចនោះបានសម្លាប់ពួកយុវជន+ក្នុងវិហារ+ដោយគ្មានមេត្តា ហើយក៏បានប្រហារពួកស្រីក្រមុំ មនុស្សចាស់ជរា និងពួកអ្នកទន់ខ្សោយ ដោយឥតត្រាប្រណីដែរ។+ ព្រះបានប្រគល់ពួកគេនិងអ្វីៗទាំងអស់ទៅក្នុងកណ្ដាប់ដៃស្ដេចនោះ។+
-
-
យេរេមា ៦:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ដូច្នេះ ខ្លួនខ្ញុំមានពេញទៅដោយកំហឹងរបស់ព្រះយេហូវ៉ា រហូតដល់ទប់លែងបាន»។+
លោកក៏ប្រាប់ថា៖ «ចូរបញ្ចេញកំហឹងខ្ញុំទៅលើកូនក្មេងនៅតាមផ្លូវទៅ+
និងទៅលើក្រុមយុវជនដែលបានមកជួបជុំគ្នា។
ពួកគេទាំងអស់នឹងត្រូវចាប់យកទៅធ្វើជាឈ្លើយ គឺទាំងប្ដីទាំងប្រពន្ធ
ទាំងបុរសវ័យចាស់ ទាំងមនុស្សចាស់ជរា។+
-