-
អេសេគាល ២៥:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ពួកអេដំបានប្រព្រឹត្តទៅលើពូជពង្សយូដាដោយគំនុំ ហើយបានសងសឹកនឹងពួកគេ។ ដូច្នេះ ពួកអេដំនឹងទទួលទោសយ៉ាងធ្ងន់។+ ១៣ ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ខ្ញុំនឹងលើកដៃទៅទាស់នឹងស្រុកអេដំ ហើយប្រហារទាំងមនុស្សទាំងសត្វក្នុងស្រុកនោះ។ រួចខ្ញុំនឹងធ្វើឲ្យស្រុកនោះទៅជាកន្លែងស្ងាត់ជ្រងំ។+ ឯអ្នកនៅតំបន់ថេម៉ានរហូតដល់តំបន់ដេដាន់ ពួកគេនឹងត្រូវប្រហារដោយដាវ។+
-
-
អេម៉ុស ១:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
‹អេដំ+បានបះបោរប្រឆាំងម្ដងហើយម្ដងទៀតដូច្នេះអ្វីដែលខ្ញុំសម្រេចចិត្តហើយ ខ្ញុំនឹងមិនផ្លាស់ប្ដូរទេ
ព្រោះគាត់បានដេញតាមបងប្អូនខ្លួនដោយដាវ+
ហើយគាត់មិនព្រមបង្ហាញសេចក្ដីមេត្តាករុណាទេ។
គាត់ចេះតែហែកពួកគេជាចំណែកៗដោយកំហឹង
ហើយគាត់ចងគំនុំនឹងពួកគេជានិច្ច។+
-
-
អូបាឌា ១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១ អូបាឌា*បានទទួលការបើកបង្ហាញឲ្យឃើញក្នុងគំនិតដូចតទៅ៖
នេះជាដំណឹងដែលអូបាឌាបានទទួលពីព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតស្ដីអំពីស្រុកអេដំថា៖+
«យើងបានឮដំណឹងមួយពីព្រះយេហូវ៉ា
ហើយលោកបានចាត់ទូតម្នាក់ទៅក្នុងចំណោមប្រជាជាតិនានាឲ្យប្រាប់ដំណឹងនោះថា៖
‹ចូរក្រោកឡើង! ចូរយើងត្រៀមប្រយុទ្ធជាមួយនឹងស្រុកអេដំ›»។+
-
-
ម៉ាឡាគី ១:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ «ទោះជាអេដំនិយាយថា៖ ‹យើងបានត្រូវបំផ្លាញចោលក៏ពិតមែន តែយើងនឹងត្រឡប់មកវិញ ហើយសង់ក្រុងដែលខូចបង់សាជាថ្មី›។ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានមានប្រសាសន៍ថា៖ ‹ពួកគេនឹងសង់ តែខ្ញុំនឹងរំលំចោល ហើយមនុស្សនឹងហៅទីនោះថា«ទឹកដីនៃអំពើទុច្ចរិត» ហើយហៅពួកគេថា«បណ្ដាជនដែលនៅជាប់ការផ្ដន្ទាទោសពីព្រះយេហូវ៉ាជាដរាប»។+
-