-
ដានីយ៉ែល ២:៤៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៩ លើសពីនោះទៅទៀត ស្ដេចក៏ធ្វើតាមសំណូមពររបស់ដានីយ៉ែល ដោយតែងតាំងសាដ្រាក់ មេសាក់ និងអាបេឌនេកោ+ ឲ្យធ្វើជាអភិបាលរងគ្រប់គ្រងលើតំបន់ទាំងប៉ុន្មានក្នុងស្រុកបាប៊ីឡូន។ ប៉ុន្តែ ដានីយ៉ែលបម្រើនៅក្នុងវិមានស្ដេច។
-
-
ដានីយ៉ែល ៣:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ប៉ុន្តែ មានពួកយូដាខ្លះដែលលោកបានតែងតាំងឲ្យធ្វើជាអភិបាលរងក្នុងអាណាខេត្តបាប៊ីឡូន គឺសាដ្រាក់ មេសាក់ និងអាបេឌនេកោ។+ ឱស្ដេចជាម្ចាស់អើយ! ពួកបុរសទាំងនោះមិនធ្វើតាមបញ្ជាលោកទេ។ ពួកគេមិនគោរពបូជាព្រះរបស់លោក ហើយក៏មិនព្រមក្រាបគោរពដល់រូបចម្លាក់មាសដែលលោកបានដំឡើងដែរ»។
-
-
ដានីយ៉ែល ៣:២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ បន្ទាប់មក ស្ដេចនេប៊ូក្នេសាបានពោលថា៖ «សូមឲ្យព្រះរបស់សាដ្រាក់ មេសាក់ និងអាបេឌនេកោទទួលការសរសើរតម្កើង+ ព្រោះលោកបានចាត់ទេវតាឲ្យមកសង្គ្រោះអ្នកបម្រើលោក។ ពួកគេបានទុកចិត្តលោក ហើយបានបំពាននឹងបញ្ជារបស់ស្ដេច។ ពួកគេសុខចិត្តស្លាប់ ជាជាងគោរពបូជាដល់ព្រះណាទៀតក្រៅពីព្រះរបស់ខ្លួន។+
-