-
ដានីយ៉ែល ៣:២៦, ២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ ស្ដេចនេប៊ូក្នេសាបានចូលទៅក្បែរមាត់ឡភ្លើង ហើយនិយាយថា៖ «ឱសាដ្រាក់ មេសាក់ និងអាបេឌនេកោ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតអើយ!+ ចូរចេញមក!»។ ដូច្នេះ សាដ្រាក់ មេសាក់ និងអាបេឌនេកោក៏ឡើងចេញពីឡភ្លើងនោះមក។ ២៧ ពេលនោះ អភិបាលខេត្ត អភិបាលរង ពួកនាយក និងមន្ត្រីជាន់ខ្ពស់ដែលបានមកជួបជុំគ្នា+ បានឃើញថាភ្លើងគ្មានឥទ្ធិពលលើរូបកាយរបស់បុរសបីនាក់នោះទេ។+ សក់ក្បាលរបស់ពួកគេមិនបានឆេះ ហើយសម្លៀកបំពាក់របស់ពួកគេនៅដូចដើម សូម្បីតែក្លិនឈ្ងៀមនៅលើខ្លួនពួកគេក៏គ្មានដែរ។
-