-
ដានីយ៉ែល ៨:២៣, ២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ «នៅផ្នែកចុងបញ្ចប់នៃការគ្រប់គ្រងរបស់ពួកគេ គឺកាលដែលជនទុច្ចរិតបានប្រព្រឹត្តអំពើរំលងដល់កម្រិតហើយ នោះនឹងមានស្ដេចមួយរូបដែលមានទឹកមុខកាចសាហាវនិងចេះយល់អាថ៌កំបាំង* ឡើងកាន់អំណាច។ ២៤ គាត់នឹងមានអំណាចខ្លាំងក្លា តែមិនមែនដោយអំណាចខ្លួនឯងទេ។ គាត់នឹងបំផ្លិចបំផ្លាញយ៉ាងសម្បើម ហើយរាល់សកម្មភាពរបស់គាត់តែងទទួលជោគជ័យ។ គាត់នឹងបំផ្លាញអ្នកខ្លាំងពូកែនិងបណ្ដាជនបរិសុទ្ធ។+
-
-
ដានីយ៉ែល ១២:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ បន្ទាប់មក ខ្ញុំឃើញបុរសដែលស្លៀកសម្លៀកបំពាក់ក្រណាត់សាច់ល្អ ដែលកំពុងឈរនៅលើផ្លូវទឹក លើកដៃស្ដាំនិងដៃឆ្វេងទៅលើមេឃ ហើយស្បថដោយនូវនាមព្រះដែលមានជីវិតជារៀងរហូត។+ រួចខ្ញុំឮគាត់ឆ្លើយថា៖ «នេះនឹងមកដល់តាមគ្រាកំណត់ គឺមួយគ្រា ពីរគ្រា និងកន្លះគ្រា។* កាលណាគេវាយកម្ទេចអំណាចរបស់ពួកអ្នកបរិសុទ្ធអស់ភ្លាម+ ការទាំងនោះនឹងមកដល់ទីបញ្ចប់»។
-