បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អែសរ៉ា ៩:៦, ៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ខ្ញុំ​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​ខ្ញុំ​អើយ! ខ្ញុំ​ខ្មាស​មិន​ហ៊ាន​ងើប​មុខ​មើល​ទៅ​លោក​ទេ ព្រោះ​កំហុស​របស់​យើង​ខ្ញុំ​មាន​ច្រើន​គរ​លើ​ក្បាល​យើង​ខ្ញុំ​ហើយ។ ឯ​ទោស​របស់​យើង​ខ្ញុំ​ក៏​បាន​គរ​ដល់​មេឃ​ដែរ។+ ៧ តាំង​ពី​គ្រា​បុព្វ​បុរស​របស់​យើង​ខ្ញុំ​រហូត​មក​ដល់​សព្វ​ថ្ងៃ+ យើង​ខ្ញុំ​មាន​ទោស​ធ្ងន់​ណាស់។+ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រគល់​យើង​ខ្ញុំ ស្ដេច​របស់​យើង​ខ្ញុំ និង​បណ្ដា​សង្ឃ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បណ្ដា​ស្ដេច​នៃ​ជន​ជាតិ​ដទៃ។ ស្ដេច​ទាំង​នោះ​បាន​វាយលុក​ស្រុក​យើង​ខ្ញុំ ប្លន់​យើង​ខ្ញុំ+ សម្លាប់​យើង​ខ្ញុំ+ ចាប់​យើង​ខ្ញុំ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ+ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ខ្ញុំ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។

  • នេហេមា ៩:២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ​«​ប៉ុន្តែ ពួក​គេ​បែរ​ជា​ឈប់​ស្ដាប់​បង្គាប់​លោក ហើយ​បះ​បោរ​ប្រឆាំង​នឹង​លោក​ទៅ​វិញ។+ ពួក​គេ​ថែម​ទាំង​បាន​បំពាន​ច្បាប់​របស់​លោក​ទៀត​ផង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក គឺ​ជា​អ្នក​ដែល​បាន​ទៅ​ព្រមាន​ពួក​គេ​ឲ្យ​ត្រឡប់​មក​រក​លោក​វិញ។ ពួក​គេ​បាន​ប្រព្រឹត្ត​ដោយ​គ្មាន​ការ​គោរព​ចំពោះ​លោក​ទាល់​តែ​សោះ។+

  • នេហេមា ៩:៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​យើង​ខ្ញុំ គឺ​មក​ពី​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អាក្រក់។ ឯ​លោក​វិញ លោក​តែង​តែ​ប្រព្រឹត្ត​ស្មោះ​ត្រង់ និង​សុចរិត​ជា​និច្ច។+

  • ចម្រៀងសរសើរព្រះ ១០៦:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដូច​បុព្វ​បុរស​របស់​យើង+

      យើង​បាន​ធ្វើ​ខុស យើង​បាន​ធ្វើ​អំពើ​អាក្រក់​ខ្លាំង​ណាស់។+

  • បទទំនួញ ៣:៤២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤២ ​«​យើង​បាន​ធ្វើ​ខុស ហើយ​បាន​បះ​បោរ​ប្រឆាំង​លោក។+ លោក​មិន​អភ័យ​ទោស​ឲ្យ​យើង​ទេ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក