-
ដំណើរចាកចេញ ៣៤:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ពេលនោះ ព្រះយេហូវ៉ាបានឆ្លងកាត់ខាងមុខម៉ូសេ រួចប្រកាសថា៖ «យេហូវ៉ា យេហូវ៉ា ជាព្រះនៃសេចក្ដីមេត្តាករុណា+និងសេចក្ដីអាណិតអាសូរ។*+ លោកយឺតនឹងខឹង+ ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+និងសេចក្ដីពិត*ជាបរិបូរ។+ ៧ លោកបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដល់មនុស្សរាប់ពាន់ជំនាន់។+ លោកថែមទាំងអភ័យទោសកំហុស និងអំពើខុសឆ្គងរបស់ពួកគេទៀតផង។+ ប៉ុន្តែ លោកនឹងមិនលើកលែងទោសឲ្យមនុស្សអាក្រក់ដែលសមនឹងទទួលទោសឡើយ។+ លោកនឹងឲ្យកូនចៅពួកគេទទួលរងផលអាក្រក់ពីកំហុសរបស់ពួកគេដល់ទៅបីជំនាន់ ថែមទាំងដល់បួនជំនាន់ផង»។+
-
-
នេហេមា ៩:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ពួកគេមិនព្រមស្ដាប់លោកទេ+ ហើយក៏មិននឹកឃើញនូវការអស្ចារ្យដែលលោកបានធ្វើដើម្បីពួកគេឡើយ។ ពួកគេមានចិត្តរឹងចចេស ហើយបានតែងតាំងមេដឹកនាំម្នាក់ឲ្យនាំមុខពួកគេត្រឡប់ទៅធ្វើជាខ្ញុំបម្រើនៅស្រុកអេហ្ស៊ីបវិញ។+ ប៉ុន្តែ លោកជាព្រះដែលបម្រុងតែនឹងអភ័យទោសឲ្យពួកគេ លោកមានចិត្តមេត្តាប្រោសប្រណី មិនរហ័សខឹង ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ។+ លោកមិនបានបោះបង់ពួកគេចោលឡើយ។+
-